ខេត្តកណ្តាល៖រសៀលថ្ងៃទី១៣ ខែ ធ្នូនឆ្នាំ ២០២៣ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរបស់គណៈកម្មការដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការងាររបស់រដ្ឋបាលក្រុងស្រុក ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល សម្រាប់ ខែវិច្ឆិកា ឆ្នាំ២០២៣ កិច្ចប្រជុំនេះមានការចូលរួមពី លោកនាយករងរដ្ឋបាលខេត្ត លោក-លោកស្រីជាអភិបាលរង ក្រុង-ស្រុក លោក-លោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។កិច្ចប្រជុំនេះមានគោលបំណងគឺជំរុញដល់រដ្ឋបាលក្រុង-ស្រុកនីមួយៗ ត្រូវត្រួតពិនិត្យមើលលើទីតាំងបង្គន់អនាម័យការប្រើប្រាស់ទឹកស្អាត បរិស្ថានស្អាត និងបៃតងក្នុងមូលដ្ឋានរបស់ខ្លួន និងផ្តល់ជាធាតុចូលតាមដានចាត់ចែងរៀបចំលើការផ្តល់សេវាប្រមូលសំរាម និងសំណល់រឹងឱ្យមានវិសាលភាពគ្របដណ្តប់នៅគ្រប់ឃុំសង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវទុកដាក់សំរាម សំណល់រឹងអោយបានត្រឹមត្រូវ ដើម្បីលើកកម្ពស់បរិស្ថាននិងការរស់នៅស្អាត៕