រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំក្រុមការងារខ្លឹមសារ សម្រាប់ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ ទិសដៅការងារឆ្នាំ២០២៤

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំក្រុមការងារខ្លឹមសារ សម្រាប់ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ ទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល ដោយមានការចូលរួមពី នាយករងរដ្ឋបាលសាលាខេត្ត បណ្តាទីចាត់ការចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។អង្គប្រជុំទាំងមូលបានធ្វើការពិភាក្សាគ្នាទៅលើការរៀបចំខ្លឹមសារ និងស្លាយរបាយការណ៍សង្ខេប ស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្ដាល ។ជំរាបជូនផងដែរថា៖ រដ្ឋបាលខេត្តកណ្ដាលគ្រោងនឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ ទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃទី២៦-២៧ ខែធ្នូ ខាងមុខនេះ។

អត្ថបទទាក់ទង