ខេត្តកណ្តាល៖រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំការរៀបចំផ្លាស់ប្តូរនូវការតាំងទីលំនៅថ្មីជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ស្រុតរលំផ្ទះចូលព្រែក ដែលរស់នៅសងខាងព្រែកថី និងព្រែកខ្សៀវស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងតាខ្មៅ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ៕