រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ង្វៀន ហ្វីតតាំង (NGUYỄN HUYTÄNG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិស្លាបតាអោន ឃុំកគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ អគារទីស្នាក់ការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា បានសាងសង់តាមរចនាបថខ្មែរ ដំបូលប្រក់ក្បឿង មានបណ្តោយ ៣៧ម៉ែត្រ ទទឹង ២៧.៥ម៉ែត្រ កំពស់ ០៣ជាន់ មានក្រឡាផ្ទៃសរុប ២.៣៩១ ម៉ែត្រការ៉េ បន្ទប់សរុបចំនួន ១៧បន្ទប់ រួមមាន៖

- បន្ទប់សវនាការ១ បន្ទប់

- បន្ទប់គណៈជំនាញ៦ បន្ទប់

- បន្ទប់ឯកឧត្តម អគ្គលេខាធិការ១ បន្ទប់

- បន្ទប់ឯកឧត្តម អគ្គលេខាធិការរង៥ បន្ទប់

- បន្ទប់ប្រជុំ ៤៤នាក់១ បន្ទប់

- បន្ទប់រង់ចាំ១ បន្ទប់

- បន្ទប់ជំនួយការ១ បន្ទប់

- បន្ទប់ប្រជុំ ២០០នាក់១ បន្ទប់។

អត្ថបទទាក់ទង