រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោក ឈួន កែវ ជំនួយការផ្ទាល់ និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា លោកសៀក សារឿន ប្រធានមន្ទីរធម្មការ និងសាសនា

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លោក ឈួន កែវ ជំនួយការផ្ទាល់ និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា លោកសៀក សារឿន ប្រធានមន្ទីរធម្មការ និងសាសនា រួមទាំងសហការី បាននាំយកបច្ច័យរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មកប្រគេនព្រះចៅអធិការវត្តសម្រាប់កសាងសមិទ្ធផលនានាៗក្នុងវត្តរួម៖១/ព្រះញាណវិទូ ទិត្យ សំអូន ព្រះអនុគណស្រុកលើកដែក និងជាព្រះចៅអធិការវត្តគិរីរតនារាម(វត្តកំពង់ភ្នំក្នុង)អង្គរចំនួន៦តោន សម្រាប់ផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃ និងសមណសិស្ស ដែលកំពុងសិក្សារៀនសូត្រ។២/ព្រះគ្រូឃោសមុនីវិសុទ្ធិ យ៉ាន នឿន ព្រះចៅអធិការវត្តសិរីឧត្តមមុនី(វត្តពាមរាំងលើ) (បច្ច័យ5000$)៣/ ព្រះវិជ្ជានុរក្ខញាណ ខឹម សុផន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរគណខេត្ត ព្រះអនុគណស្រុកកៀនស្វាយ និងជាព្រះចៅអធិការវត្តស្លាកែត (បច្ច័យ10000$)៤/ព្រះគម្ពីកោសល ជឹម សុធី ព្រះចៅអធិការវត្តប្រជុំសាគរខ្សុំ (បច្ច័យ5000$)៥/ព្រះគ្រូធម្មានុរ័ក្ខវង្សា ឈុន សុមនី ព្រះចៅអធិការវត្តជ័យមង្គល (បច្ច័យ10000$)

អត្ថបទទាក់ទង