រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីក្រុងពាលីបុកគ្រឹះ បញ្ចុះបឋមសិលា កសាងនូវមហាកុដិ កម្ពស់២ជាន់ ទំហំ២៤ម៉ែត្រ គុណនឹង១១ម៉ែត្រ ក្នុងវត្តបុណ្ណសទ្ធាមជ្ឈឹមពោធិវ័ន្ត ស្ថិតក្នុងភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុង«ពិធីក្រុងពាលីបុកគ្រឹះ បញ្ចុះបឋមសិលា កសាងនូវមហាកុដិ កម្ពស់២ជាន់ ទំហំ២៤ម៉ែត្រ គុណនឹង១១ម៉ែត្រ ក្នុងវត្តបុណ្ណសទ្ធាមជ្ឈឹមពោធិវ័ន្ត ស្ថិតក្នុងភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ មានប្រសាសន៍សំណេះសំណាលឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា ៖ មហាកុដិ កម្ពស់២ជាន់ ទំហំ២៤ម៉ែត្រ គុណនឹង១១ម៉ែត្រ ក្នុងវត្តបុណ្ណសទ្ធាមជ្ឈឹមពោធិវ័ន្ត ក្រុងពាលីបុកគ្រឹះ បញ្ចុះបឋមសិលា កសាងនាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត ជាមួយ និងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំកំពង់ចំលង ទាំងពុទ្ធចក្រ និងអាណាចក្រ ក្នុងវិស័យសេដ្ឋកិច្ច សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន។ ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ មានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍វ័យក្មេង ដ៏ឆ្នើមមួយរូប បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះ ចំនួន ៥ គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសផ្ដោតលើ "បច្ចេកវិទ្យាឌីជីថល" សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជាព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ នៃការសម្រេចបានចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០" ដោយនៅតម្កល់មនុស្សជាអាទិភាពនៅលើគេ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានចូលបច្ច័យចំនួន ៥០លានរៀល និងឥដ្ឋចំនួន ៥០០០០ដុំ សម្រាប់កសាងមហាកុដិ កម្ពស់២ជាន់ ទំហំ២៤ម៉ែត្រ គុណនឹង១១ម៉ែត្រ ក្នុងវត្តបុណ្ណសទ្ធាមជ្ឈឹមពោធិវ័ន្តនេះផងដែរ។

អត្ថបទទាក់ទង