ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក លន់ សុវណ្ណដា និងក្រុមការងារ បាននាំយកបច្ច័យរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា ទៅប្រគេនដល់ព្រះសង្ឃចំនួន២វត្ត ក្នុងស្រុកអង្គស្នួល និងស្រុកលើកដែក។ បច្ច័យដែលប្រគេនដល់ព្រះសង្ឃទាំង២វត្តរួមមាន៖១/ព្រះឥន្ទានុបាល ភិន ផល្លី ព្រះអនុគណស្រុកអង្គស្នួល និងជាព្រះចៅអធិការវត្តអង្គពពាយមានជ័យ (បច្ច័យចំនួន៥០០០$) ដេីម្បីចូលរួមចំណែកការងារសាងសង់ ក្នុងសីមាវត្តអង្គពពាយមានជ័យ។២/ព្រះញាណវិទូ ទិត្យ សំអូន ព្រះអនុគណស្រុកលើកដែក និងជាព្រះចៅអធិការវត្តគិរីរតនារាម (វត្តកំពង់ភ្នំក្នុង) (បច្ច័យចំនួន៥០០០$) ដេីម្បីចូលរួមចំណែកការងារសាងសង់ ក្នុងសីមាវត្តគិរីរតនារាម (វត្តកំពង់ភ្នំក្នុង)។