រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

«ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធវិក្ក័យបត្រ(Payment Hub)និងការដាក់ឱ្យអនុវត្ត សាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ការទទួល ពាក្យសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត »

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធវិក្ក័យបត្រ(Payment Hub)និងការដាក់ឱ្យអនុវត្ត សាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ការទទួលពាក្យសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ។“គួរបញ្ជាក់ជូនថា អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តកណ្តាល បានដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធទូទាត់វិក្ក័យបត្រ (Payment Hub) នៅក្នុងអង្គភាពច្រកចេញចូលតែមួយខេត្ត ចាប់ពីឆ្នាំ២០២២ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋក្នុងការបង់ថ្លៃសេវាដែលមានភាពងាយស្រួលរហ័ស និងតម្លាភាព”។«នៅក្នុងឆ្នាំ២០២៣ កន្លងមក ខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោម១៣រាជធានីខេត្ត ដែលបានអនុវត្តសាកល្បងប្រព័ន្ធទូទាត់ វិក្ក័យបត្រ (Payment Hub) ដែលបានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ២៨,៧៣៥សេវា ក្នុងនោះ ទទួលបានការបង់កម្រៃសេវាតាមប្រព័ន្ធPayment Hub ចំនួន ១៥,៤០៨សេវា ស្មើ ៥៣,៦២%»។ផ្អែកលើភាពជោគជ័យនេះ ក្រសួងមហាផ្ទៃ ក៏បានសម្រេចជាគោលការណ៍អនុញ្ញាតឱ្យរដ្ឋបាលខេត្តកណ្តាល អនុវត្តនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធOnlineថ្មីបន្ថែមទៀត នៅអង្គភាពច្រកចេញចូលតែមួយខេត្ត នៅក្នុងចំណោមរាជធានីខេត្តចំនួន៤ គឺរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។រដ្ឋបាលខេត្តកណ្តាល បានអនុវត្តការទទួលពាក្យស្នើសុំសេវា និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធOnline ចាប់តាំងពីខែសីហា ឆ្នាំ២០២៣ លើវិស័យចំនួន៤ គឺវិស័យទេសចរណ៍, វិស័យវប្បធម៌ វិចិត្រសិល្បៈ, វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍៕

អត្ថបទទាក់ទង