ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក លន់ សុវណ្ណដា ព្រមទាំងក្រុមការងារខេត្ត និងអាជ្ញាធរស្រុកល្វាឯម បាននាំយកបច្ច័យចំនួន (៥.០០០$ ) របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា ប្រគេនជូនចំពោះ ព្រះសុខានុរ័ក្ខ ហ៊ុល លឹមហេង ព្រះអនុគណស្រុកល្វាឯម និងជាព្រះចៅអធិការវត្តឧទ័យសាគរ (ហៅវត្តទឹកឃ្លាំង)ដេីម្បីចូលរួមចំណែកការងារសាងសង់ ក្នុងសីមាវត្តឧទ័យសាគរ (ហៅវត្តទឹកឃ្លាំង) ភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។