ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយមានការអនុញ្ញាតពីឯកឧត្តមអភិបាលខេត្ត ឯកឧត្តម ណុប ដារ៉ា បានដឹកនាំកិច្ចប្រជុំការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្នុងគោលបំណងពង្រឹងការងារ និងពិនិត្យមើលបញ្ហាប្រឈមនានា ក្នុងការអនុវត្ត ការទប់ស្កាត់ បង្ការ បង្រ្កាប អប់រំ ផ្សព្វផ្សាយ បទល្មើសគ្រឿងញៀន នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យ ដោយមានការចូលរួមពីកងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំអាជ្ញាធរមូលដ្ឋានក្រុង-ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួន។