រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋាន

+++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋាន ជូនដល់រដ្ឋបាលក្រុង -ស្រុក រដ្ឋបាលឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៤២០នាក់ នៅសាលាខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ។ឯកឧត្តមក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលទទួលបានវគ្គបំប៉នរំលឹកឡើងវិញ ស្ដីពីនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋាន ពេលត្រឡប់ទៅវិញ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការងារអត្រានុកូលដ្ឋាននេះ ព្រោះថាខេត្តកណ្ដាលគឺជាខេត្តជាប់ព្រំដែន ហើយក្នុងករណីដែលផ្ដល់សំបុត្រអត្រានុកូលដ្ឋាន ឬសៀវភៅស្នាក់នៅ ក្នុងមូលដ្ឋានជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីជៀសវាងនៅភាពមិនច្បាស់លាស់ ហើយបើមិនច្បាស់លាស់ទេ សូមឱ្យសួរតាមឋានានុក្រម ដើម្បីបំពេញបន្ថែម ហើយមុននឹងចុះសំបុត្រអត្រានុកូលដ្ឋានជូនពួកគាត់ សូមពិនិត្យមើលឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការធ្វើអត្រានុកូលដ្ឋានជូនពួកគាត់ និងសូមថែរក្សាសៀវភៅអត្រានុកូលដ្ឋានទុកដាក់ឲ្យមានរបៀបរៀបរយ។

អត្ថបទទាក់ទង