ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល រួមជាមួយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដល រួមជាមួយ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជុំវិញបរិវេណទីតាំងមណ្ឌល បោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល។“អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវរៀបចំរក្សាការពារសន្តិសុខ សណ្ដាប់សាធារណៈ និងបរិស្ថាន ឲ្យបានល្អប្រសើរ នៅក្នុងថ្ងៃនៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចាប់តាំងពីមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត”៕