ខេត្តកណ្ដាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និងឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្ត ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ត្រៀមរៀបចំផែនការការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងការចុះពិនិត្យវឌ្ឍនភាពការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ តំណាក់កាលទី១ នាពេលខាងមុខ ស្ថិតនៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ក្រោមអធិបតីភាពឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។