ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០ ២៤ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈ ក្នុងការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដោយបានការអញ្ជើញចូលរួមពីតំណាងក្រសួងសាធារណការដឹកជញ្ជូន បណ្ដាមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងអរិយក្សត្រផងដែរ។