រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ពិនិត្យ ពិភាក្សា ការងារសាងសង់បង្គោលព្រំកន្លែងអភិរក្សជលផល ចំនួន១៥បង្គោល ក្នុងភូមិសាស្ត្រ ស្រុកស្អាង និងក្រុងសំពៅពូន

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំ ពិនិត្យ ពិភាក្សា ការងារសាងសង់បង្គោលព្រំកន្លែងអភិរក្សជលផល ចំនួន១៥បង្គោល ក្នុងភូមិសាស្ត្រ ស្រុកស្អាង និងក្រុងសំពៅពូន ខេត្តកណ្តាល ដោយមានការចូលរួមពី អាជ្ញាធរស្រុកស្អាង និងក្រុងសំពៅពូន មន្ទីរ និងការិយាល័យពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តកណ្តាល។សូមបញ្ជាក់ផងដែរថា ខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល បានទទួលគម្រោងសាងសង់បង្គោលព្រំកន្លែងអភិរក្សជលផលសម្រាប់ឆ្នាំ២០២៣ ចំនួន១៥បង្គោល ពីរដ្ឋបាលជលផល ដើម្បីសាងសង់នៅកន្លែងអភិរក្សជលផល អតីតឡូត៍លេខ៥ ស្ថិតក្នុងភូមិលេខ១ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ចំនួន១២បង្គោល និងសាងសង់នៅកន្លែងអភិរក្សជលផល អតីតឡូត៍លេខ១០ ស្ថិតក្នុងភូមិចុងខ្សាច់ ឃុំឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល ចំនួន០៣បង្គោល។

អត្ថបទទាក់ទង