រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ចុះត្រួតពិនិត្យ និងពន្លុតទីតាំងអគ្គិភ័យឆេះរោងចក្រផលិតកាបូប ហូលលីវែល ហ៊ែនប៊ែក មេនូហ្វេកឆរឹង ឯ.ក(WHOLLYWELL) ស្ថិតក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល

ស្រុកអង្គស្នួល៖ នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យ និងពន្លុតទីតាំងអគ្គិភ័យឆេះរោងចក្រផលិតកាបូប ហូលលីវែល ហ៊ែនប៊ែក មេនូហ្វេកឆរឹង ឯ.ក(WHOLLYWELL) ស្ថិតក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សូបបញ្ជាក់ផងដែរថា វេលាម៉ោង៖ ៤:០៥ នាទីល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ មានករណីអគ្គិភ័យឆេះរោងចក្រផលិតកាបូប ហូលលីវែល ហ៊ែនប៊ែក មេនូហ្វេកឆរឹង ឯ.ក(WHOLLYWELL) ស្ថិតក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បណ្ដាលឱ្យផលប៉ះពាល់ឃ្លាំងសម្ភារៈ និងឃ្លាំងកម្មករធ្វើការ ០៣ អគារ ។ «សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាទុក្ខលំបាករបស់ ថ្នាក់ដឹកនាំខេត្ត ដូច្នេះ ឯកឧត្តមអភិបាល នៃគណ:អភិបាលខេត្តកណ្ដាល តែងតែគិតគូរជាចាំបាច់ ដោយមិនគិតពេលវេលា ទីកន្លែង ពណ៌សម្បុរ និងនិន្នាការនយោបាយ តួយ៉ាង ជាក់ស្ដែង ឯកឧត្តមអភិបាល បានដឹកនាំដោយផ្ទាល់ចុះដល់ទីតាំងដែលជួបគ្រោះអគ្គិភ័យ ដើម្បីសង្គម និងប្រជាពលរដ្ឋ»។ ទោះក្នុងតម្លៃណាក៏ដោយ ការជួយដល់ទុក្ខរបស់ពលរដ្ឋ ជាអាទិភាពដ៏សំខាន់មួយរបស់ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល ដឹកនាំដោយមគ្គុទេសន៍ ឥស្សរបណ្ឌិត ដែលជាបញ្ញាវ័ន្តមួយ ប្រកបដោយគតិបណ្ឌិត ភាពបត់បែន និងជាអ្នកយុទ្ធសាស្ត្រ ការទូតវ័យក្មេង នាសម័យតេជោសន្តិភាព៕

អត្ថបទទាក់ទង