រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល ចំនួន៣០៣នាក់ បានធ្វើតេស្តរកសារធាតុញៀន លទ្ធផលមិនមានសារធាតុញៀនឡើយ

+ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល បានសម្ដែងការអបអរសាទរ និងកោតសរសើរដល់មន្ត្រីរាជការ ដែលកំពុងបម្រើការងារនៅក្នុងរដ្ឋបាលខេត្តកណ្ដាលទាំងអស់ ដែលបានធ្វើតេស្តរកសារធាតុញៀនជាលទ្ធផលមិនមានសារធាតុញៀនឡើយ។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្ដែងនូវការអបអរសាទរ និងកោសសរសើរបែបនេះ ក្នុងឱកាសដែរឯកឧត្តមអញ្ជើញ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងកម្មសិក្សាការីស្ម័គ្រចិត្ត ដែលកំពុងបម្រើការងារក្នុងរដ្ឋបាលខេត្តកណ្ដាល ដែលបានធ្វើតេស្តរកសារធាតុញៀន នៅសាលាខេត្តកណ្ដាល លទ្ធផលមិនមានសារធាតុញៀនឡើយ។ ឯកឧត្ដមអភិបាល បន្តថា៖ ការធ្វើតេស្តរកសារធាតុញៀន របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងកម្មសិក្សាការីស្ម័គ្រចិត្តនាពេលនេះ ដើម្បីអនុវត្តតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្ដម បន្ថែមថា៖ ការធ្វើតេស្តនេះ ក្នុងន័យរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពិសេសអនុវត្តនូវបទបញ្ជា របស់រាជរដ្ឋាភិបាល និងដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ច

អត្ថបទទាក់ទង