ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ណុប ដារ៉ាអភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌអភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមវេទិកាសន្ទនាគោលនយោបាយជាតិស្តីពីការគ្រប់គ្រងព្រំដែន ការអនុវត្តអនុសាសន៍ពីកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការគ្រប់គ្រងព្រំដែនសម្រាប់តំបន់អាស៊ាន ក្រោមអធិបតីភាពឯកឧត្តម នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការ អ.ជ.ប.គ.ញ. និងលោកស្រី ម៉ាហ្គាលី វិននីន(Magali Vennin) តំណាងរបស់អង្គការ UNODC ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ អ៊ុមប្រេសអង្គរ Empress Angkor Hotel ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៨ ដល់ ២៩ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, តំណាងអង្គការ UNODC, និងតំណាងការិយាល័យ(BLO) ២៥ខេត្ត-រាជធានី ទូទាំងប្រទេស៕