រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានចុះពិនិត្យ ការងារគាំទ្រការអនុវត្ត គណនេយ្យភាពសង្គម នៅតាមមណ្ឌលសុខភាព របស់ស្រុកមុខកំពូល

នាព្រឹកថ្ងៃអង្គារ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានចុះពិនិត្យ ការងារគាំទ្រការអនុវត្ត គណនេយ្យភាពសង្គម នៅតាមមណ្ឌលសុខភាព របស់ស្រុកមុខកំពូល ខេត្តកណ្តាល រួមមាន មណ្ឌលសុខភាព រកាកោងទី១ មណ្ឌលសុខភាពឫស្សីជ្រោយ មណ្ឌលសុខភាពស្វាយអំពារ មណ្ឌលសុខភាពព្រែកដំបង និងមណ្ឌលសុខភាពសំបួរមាស ព្រមទាំងមានការចូលរួមពីលោកអភិបាលរងស្រុក លោកអនុប្រធានមនី្ទរសុខាភិបាលខេត្ត និងលោកលោកស្រីមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

អត្ថបទទាក់ទង