រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី ការផ្សព្វផ្សាយផែនការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

+++++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី ការផ្សព្វផ្សាយផែនការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឌីម បូរ៉ា អភិបាលរងខេត្តកណ្ដាល និងលោក ផាន់ ឬទ្ធិពល ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី រដ្ឋបាលក្រុង-ស្រុកទាំង ១៣ និងបណ្ដាតំណាងគណបក្សនយោបាយចូលរួមផងដែរ។ឯកឧត្តម ឌីម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អ្នកពាក់ព័ន្ធនានា ដែលកន្លងមកតែងតែបានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ប្រកបដោយស្មារតី ទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ហើយយើងទាំងអស់គ្នាសុទ្ធតែប្រាថ្នាចង់ឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះទទួលបានជោគជ័យប្រកបដោយ ភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ឯកឧត្តមបានបន្តទៀតថា៖ ដើម្បីសម្រេចបាននូវគោលដៅនេះ អ្នកបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែង មន្ត្រីបោះឆ្នោត គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អ្នកសង្កេតការណ៍ ជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធត្រូវរូបរួមគ្នាគោរពច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបោះឆ្នោត ព្រមទាំងក្រមសីលធម៌ឱ្យបានខ្ជាប់ខ្ជួន។ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា៖ ចំពោះបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកណ្តាល ដោយបានកំណត់យ៉ាងច្បាស់អំពីគោលបំណង មុខសញ្ញា និងគោលដៅសំខាន់ៗដែលត្រូវការពារជាអាទិភាព ព្រមទាំង រៀបចំយន្តការ-រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត និងរៀបចំកម្លាំងការពារយ៉ាងជាក់លាក់ ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម។ឯកឧត្តម ឌីម បូរ៉ា អភិបាលរងខេត្តកណ្ដាល ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងបន្តផ្តល់ ការគាំទ្រ កិច្ចសហការជាមួយអាជ្ញាធរបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បី៖ធានាឱ្យដំណើរការនៃការរៀបចំការបោះឆ្នោតក្នុងក្របខណ្ឌខេត្តកណ្តាល ប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ គ្មាន អំពើហិង្សាផ្សេងៗ និងសម្រេចបានជោគជ័យ ការពារសន្តិសុខ និងសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនអ្នកបោះឆ្នោត បេក្ខជន ឃោសនិក និងភ្នាក់ងារគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត មន្ត្រីបោះឆ្នោត គ្រប់លំដាប់ថ្នាក់ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងរក្សាស្ថិរភាពសម្រាប់ខេត្តកណ្តាលទាំងមូល និងចាត់វិធានការបង្ការ រារាំង ទប់ស្កាត់ និងបង្ក្រាបរាល់អំពើល្មើស អំពើវិទ្ធង្សនា និងអំពើ ភេរវកម្មផ្សេងៗ ដែលអាចបង្កឱ្យមានការរាំងស្ទះដល់ដំណើរការបោះឆ្នោត។លោក ផាន់ ឬទ្ធិពល ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានអត់ដឹងថា៖ មកដល់ថ្ងៃនេះ យើងបានអនុវត្តនូវដំណាក់កាលសំខាន់ៗចំនួន ២ រួចមកហើយ គឺការចុះឈ្មោះបោះឆ្នោត (ឬហៅថា ការស្រង់ឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងមុខតំណែង) និងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដែលមាន ៥ គណបក្សចូលរួមប្រកួតប្រជែង។

អត្ថបទទាក់ទង