រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម និងការងារហិរញ្ញវត្ថុរបស់ គ.ជ.អ.ប រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំសង្កាត់

+++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម និងការងារហិរញ្ញវត្ថុរបស់ គ.ជ.អ.ប រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំសង្កាត់ ដោយបានការអញ្ជើញចូលរួមពីទីចាត់ការផែនការ និងវិនិយោគខេត្ត ទីចាត់ការគណនេយ្យ និងហិរញ្ញវត្ថុខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូ និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ផងដែរ។ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាលមានប្រសាសន៍ថា៖ គោលបំណង នៃកិច្ចប្រជុំគឺដើម្បីត្រួតពិនិត្យ លើវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម និងការងារហិរញ្ញវត្ថុ ដែលអនុវត្ត ដោយរដ្ឋបាលខេត្ត ក្រុងស្រុកនិងឃុំសង្កាត់ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម សំណូមពរដំណោះស្រាយនានា និង ដាក់ទិសដៅអនុវត្តបន្ត ដើម្បីឱ្យការអនុវត្តការងារឆ្លើយតបទៅនឹងតម្រូវការនៅក្នុងមូលដ្ឋានភូមិសាស្ត្រខេត្តកណ្តាល។ឯកឧត្តមអភិបាលរងខេត្ត៖បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវទទួលបន្ទុកលើការងារនេះសូមពិនិត្យលើ សកម្មភាពការងារគណនេយ្យភាពសង្គម ធ្វើយ៉ាងណាឱ្យការអនុវត្តការងារ ស្របតាមពេលវេលា ដែលបានកំណត់ ដូចជាការប្រជុំផ្សព្វផ្សាយផ្ទាំង I4C ឬកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ការប្រជុំដាក់ពិន្ទុដោយអង្គភាពផ្តល់សេវា និងដោយប្រជាពលរដ្ឋ ព្រមទាំងការប្រជុំរួមគ្នា ការប្រជុំ JAAP.C ការប្រមូល ការបញ្ចូលទិន្នន័យព័ត៌មាននានា ទៅក្នុង ប្រព័ន្ធ I-SAF ។ ការបញ្ចូលសកម្មភាព I-SAF ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុងស្រុក និងឃុំ សង្កាត់របស់ខ្លួនឯង។ ចុងក្រោយ គឺការគាំទ្រសកម្មភាពទាំងនោះ ជាថវិការបស់ខ្លួនក្តី ឬស្វែងរក ការជួយគាំទ្រជាដើម។

អត្ថបទទាក់ទង