រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យផែនការ ការពារ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និង ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ចូលរួមកិច្ចប្រជុំត្រួតពិនិត្យផែនការ ការពារ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីកងកម្លាំងទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកពញាឮ ៕

អត្ថបទទាក់ទង