រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំមន្ត្រីពាក់ព័ន្ធប្រតិបត្តិការព្រំដែនទន្លេមេគង្គ(ចិន កម្ពុជា ឡាវ ថៃ វៀតណាម) ដើម្បីពង្រឹងសកម្មភាពការងារស៊ើបអង្កេត បង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសឆ្លងដែន ពិសេសបទល្មើសគ្រឿងញៀន តាមរយៈយន្តការការិយាល័យទំនាក់ទំនងព្រំដែន BLOs ក្រោមការសម្របសម្រួលដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកបទល្មើស និងគ្រឿងញៀន (UNODC)

ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានចូលរួមកិច្ចប្រជុំមន្ត្រីពាក់ព័ន្ធប្រតិបត្តិការព្រំដែនទន្លេមេគង្គ(ចិន កម្ពុជា ឡាវ ថៃ វៀតណាម) ដើម្បីពង្រឹងសកម្មភាពការងារស៊ើបអង្កេត បង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសឆ្លងដែន ពិសេសបទល្មើសគ្រឿងញៀន តាមរយៈយន្តការការិយាល័យទំនាក់ទំនងព្រំដែន BLOs ក្រោមការសម្របសម្រួលដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកបទល្មើស និងគ្រឿងញៀន (UNODC) ដែលប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ ។កិច្ចប្រជុំនេះ ជាយន្តការមួយ សម្រាប់ប្រទេសទាំង៥ ដើម្បីពិភាក្សា ដកពិសោធន៍ និងសហការគ្នា ក្នុងគោលដៅបង្កើនកិច្ចខិតខំប្រឹងប្រែងដោះស្រាយបទល្មើសដែលមានអង្គការចាត់តាំងក្នុងតំបន់ទន្លេមេគង្គ ។

អត្ថបទទាក់ទង