ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤បឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំការងារត្រៀមប្រារព្ធពិធីបុណ្យវិសាខបូជា ស្ថិតនៅសាលាដំណាក់ភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្ដាល។ កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពីសំណាក ឯកឧត្ដម អភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកពញាឮ។