រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបុណ្យវិសាខបូជា

សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ នន្ទិយោ ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនាកម្ពុជា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចព្រះចៅអធិការវត្តមហានន្ទិយនេរញ្ជរារាមនិវេទ(ហៅវត្តព្រែកប្រាំង) នៅវេលា ម៉ោង៣:០០នាទី ទៀបភ្លឺ ព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃ បុណ្យវិសាខបូជា ព្រះអង្គបានដឹកនាំ ព្រះសង្ឃ និងពុទ្ធបរិស័ទ ដើរហែក្បួនធម្មយាត្រា ជុំវិញព្រះមហាសក្យមុនីចេតិយ ដែលតម្កល់ព្រះបរមសារីរិកធាតុ នៃព្រះសម្មាសម្ពុទ្ធ នៅលើភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល និងបានបូជា គ្រឿងសក្ការៈ សូត្រធម៌ មន្សកាថ្វាយបង្គំព្រះរតនត្រ័យ និងសម្មាទានសីលផងដែរ។ ពិធីបុណ្យវិសាខបូជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹក និងឧទ្ទិសចំពោះថ្ងៃទាំងបីនៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង គឺថ្ងៃប្រសូតចាកឧទរព្រះមាតា ថ្ងៃត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ និងថ្ងៃរំលត់ក្ខន្ធចូលកាន់ព្រះនិព្វាន ។

អត្ថបទទាក់ទង