រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការក្រោមទឹក

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តមអភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកលើកដែក បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការក្រោមទឹក និងចុះត្រួតពិនិត្យការដ្ឋាន បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ ស្ថិតនៅបរិវេណវត្តពាមរាំងក្រោម ភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃុ។សូមបញ្ចាក់ថា ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន កម្លាំងប្រតិបត្តិការក្រោមទឹក និងចុះត្រួតពិនិត្យការដ្ឋាន បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ បានបោសសម្អាតលើផ្ទៃដីចំនួន ៨០.២០ហិតា ស្មើ ២៩.៩% ចំនួន គ្រាប់ បំណែកនាវា និងអំបែង ដែលស្រង់បានរួមមាន៖ គ្រាប់មីន ចំនួន២៤.៦០៤ គ្រាប់ ដោះបន្សាប ៨.២៤៦ គ្រាប់ បានកម្ទេចចោល ១៣,០៣៧ គ្រាប់ រកឃើញបំណែកនាវា និងអំបែង ២៥.៨ តោន។ សរុបគិតទាំងមីនគ្រាប់ បំណែកនាវា និងអំបែង ដែលស្រង់បានមានចំនួន ២៣៣.៨តោន។

អត្ថបទទាក់ទង