ក្រុងតាខ្មៅ៖ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងនាមឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានដឹកនាំអាជ្ញាធរក្រុងតាខ្មៅ និងមន្រី្តជំនាញចុះពិនិត្យដេប៉ូខ្សាច់ នៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ ក្នុងនោះដែរ ឯកឧត្ដមអភិបាលរងខេត្ត ក៏បានពន្យល់ និងណែនាំដល់ម្ចាស់ដេប៉ូឱ្យប្រកបអាជីវកម្មខ្លួន ដោយអនុវត្តតាមច្បាប់រ៉ែឱ្យបានល្អប្រសើរ ដើម្បើកុំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជុំវិញនោះ។