ល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យទីតាំងសម្រាប់រៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ និងសំណេះសំណាលជាមួយកងកម្លាំងទាំងបី ដែលកំពុងប្រចាំការនៅទីតាំងផ្ទាល់ផងដែរ។