រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ​ស្ត្រី និង​កុមារ​ ខេត្តកណ្តាល បានរៀបចំ​កិច្ច​ប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ របស់ គ.ក.ស .ក ខេត្ត

++++++++++++ខេត្តកណ្តាល៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ខ្លួនក្រោមអធិបតីលោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកណ្តាល។ថ្លែងក្នុងកិច្ចប្រជុំនេះលោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារបានមានប្រសាសន៍ថា៖ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូន សមាជិកទាំងអស់ត្រូវមានការសហការគ្នាឱ្យខ្លាំងជាងនេះបន្តទៀត ជាពិសេស សហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗ និងកោតសរសើរវាយតម្លៃខ្ពស់ទៅលើលទ្ធផលការងារដែល គ.ក.ស.ក ថ្នាក់ខេត្ត ថ្នាក់ក្រុង-ស្រុក និងគ.ក.ន.ក ឃុំ-សង្កាត់ខិតខំសម្រេចបានប្រកបដោយលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ដែលលទ្ធផលដ៏ល្អប្រសើរនេះគឺកើតចេញពីការខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ទាំងក្នុងវិស័យការងារសេវាសង្គមនិងក្នុងវិស័យកិច្ចការស្ត្រី និងកុមារ។លោកជំទាវ បញ្ជាក់ថា៖ បើទោះបីជា គ.ក.ស.ក គ្រប់លំដាប់ថ្នាក់សំរេចបាននូវលទ្ធផលការងារបានច្រើន និងល្អយ៉ាងណាក៏ដោយ ក៏នៅមានចំណុចខ្វះខាត់តិចតួចដែលតម្រូវឱ្យសមាជិកក្នុងអង្គប្រជុំទាំងអស់ ត្រូវរួមគ្នាដើម្បីរកនូវដំណោះស្រាយទៅលើចំណុចខ្វះខាតទាំងនោះឱ្យបានទាន់ពេលវេលា ពីព្រោះគោលបំណងដ៏សំខាន់បំផុតក្នុងកិច្ចប្រជុំនេះគឺរៀបចំឡើងដើម្បីត្រួតពិនិត្យទៅលើសមិទ្ធិផលការងារដែលសម្រេចបាន ស្វែងរកបញ្ហាប្រឈមចំណុចខ្វះខាត យកមករួមគ្នាពិនិត្យពិភាក្សារកដំណោះស្រាយ ទុកសម្រាប់ជាគន្លឹះក្នុងការអនុវត្តទិសដៅការងារបន្ត ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ក្នុងកិច្ចប្រជុំនេះដែរលោកជំទាវ ប្រធាន គ.ក.ស.ក ខេត្តក៏បានស្នើដល់អង្គប្រជុំទាំងមូលសូមរួមគ្នាបញ្ចេញជាមតិយោបល់ ដើម្បីរួមគ្នាកែសម្រួលទៅលើរបាយការណ៍ឆមាសទី១ សំដៅធ្វើឱ្យរបាយការណ៍នេះកាន់តែមានភាពត្រឹមត្រូវ ខ្លីហើយច្បាស់លាស់បំពេញចំណុចខ្វះខាត់បានគ្រប់ជ្រុងជ្រោយ និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញមុខងារ ភារកិច្ចរបស់ខ្លួនក្នុងស្មារតីកិច្ចសហការ ដកបទពិសោធន៏ និងចែករំលែក។ការយល់ដឹងឣំពីសារៈសំខាន់នៃការឣនុវត្តន៏សកម្មភាពសេវាសង្គម ឃំុ សង្កាត់ បានកាន់តែប្រសើរឡើង។ បញ្ហាប្រឈមរបស់ស្ត្រី យុវវ័យ កុមារ ជនរងគ្រោះ និងជនងាយរងគ្រោះត្រូវបានយកចិត្តទុកដាក់ដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលា ទោះបីមិនទាន់ឆ្លើយតបតាមតម្រូវការទាំងស្រុងក្តី។ស្ថានភាពស្ត្រី និងកុមារក្នុងខេត្តកណ្តាល កាន់តែមានភាពប្រសើរឡើងក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ។លទ្ធផលដែលសំរេចបាន គឺឣាស្រ័យដោយមានការគាំទ្រ លើកទឹកចិត្តជាប្រចាំទាំងស្មារតី និងថវិកា ពីរដ្ឋបាលខេត្ត ឣង្គការ unicef និងឣង្គការដៃគូរមួយចំនួន។បញ្ហាប្រឈម និងការលំបាកដែលនៅមាន គ.ក.ស.ក ខេត្ត និងខិតខំសម្របសម្រួលពិគ្រោះយោបល់ ផ្តល់ឣនុសាសន៏ និងសហការក្នុងការដោះស្រាយ ព្រមទាំពង្រឹងបន្ថែមទៀត ក្នុងការឣនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឣោយបានកាន់តែប្រសើរ និងមានប្រសិទ្ធភាព៕

អត្ថបទទាក់ទង