រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ កិច្ចប្រជុំលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ កិច្ចប្រជុំលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមដោយ លោក-លោកស្រី អភិបាលរងក្រុង-ស្រុក ទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត និងលោក-លោកស្រី នាយក នាយករងរដ្ឋបាលក្រុង-ស្រុកទាំង១៣ផងដែរ។ គោលបំណងក្នុងកិច្ចប្រជុំនេះ គឺស្វែងរកធាតុចូលក្នុងការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង-ស្រុក ឲ្យបានត្រឹមត្រូវច្បាស់លាស់ បែងចែកតួនាទី និងរបៀបរបរបក្នុងការបំពេញភារកិច្ច ពិសេសគឺដើម្បីដោះស្រាយបញ្ហាដែលប្រឈម របស់លេខាធិការដ្ឋានថ្នាក់ក្រុង-ស្រុក ព្រមទាំងដាក់ផែនការសំខាន់ៗមួយចំនួនដើម្បីអនុវត្តបន្តផងដែរ ។

អត្ថបទទាក់ទង