រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារប្រតិបត្តិការ ព្រមទាំងពិនិត្យការអនុវត្តសកម្មភាពត្រួតពិនិត្យ និងឆែកឆេរគ្រឿងញៀនក្នុងប្រតិបត្តិការព្រំដែនទន្លេមេគង្គនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ

++++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការផ្សព្វផ្សាយខ្លឹមសារប្រតិបត្តិការ ព្រមទាំងពិនិត្យការអនុវត្តសកម្មភាពត្រួតពិនិត្យ និងឆែកឆេរគ្រឿងញៀនក្នុងប្រតិបត្តិការព្រំដែនទន្លេមេគង្គនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ដោយបានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តម ណុប ដារ៉ា អភិបាលរង និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែន BLO ជ្រៃធំ តំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីស្នាក់ការគយ និងរដ្ឋាករជ្រៃធំ។

អត្ថបទទាក់ទង