រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធី បើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយឯកឧត្ដម អភិបាលរងខេត្ត មន្ត្រីរាជការ អាជ្ញាធរស្រុកកៀនស្វាយ អញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារ រៀបចំទីតាំង ត្រៀមប្រារព្ធពិធី បើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក ទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីចុះពិនិត្យរួចមក ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានពិនិត្យ និងសំណេះសំណាលជាមួយគ្រូពេទ្យកំពុងប្រចាំការនៅ មណ្ឌលសុខភាពសំរោងធំ និងមន្ទីរពេទ្យបង្អែមស្រុកកៀនស្វាយ។

អត្ថបទទាក់ទង