នៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ចុះពិនិត្យការរៀបចំឆាកប្រគុំតន្ត្រី ទីតាំងប្រដាល់គុណខ្មែរ និងបាញ់កាំជ្រួច នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីអបអរសាទរពិធី បើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក ទី៥ ខែសីហា ឆ្នាំ២០២៤។