រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្រ្ដីជាន់ខ្ពស់ ក្រសួងព័ត៌មាន បញ្ជាក់ថា៖ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺបង្កើតឡើង ដើម្បីគុណតម្លៃរួមនៃវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ល្អក្នុងវិសយ័ សារព័ត៌មាន

-----------ខេត្តកណ្តាល៖ ឯកឧត្ដម សាន សំបូរី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ខណៈចុះផ្សព្វផ្សាយ ស្តីពីការកំណត់អំពីបែបបទ និតិវិធី និងវិធានការនៃការគ្រប់គ្រង ការផ្សាយពាណិជ្ជកម្ម ផលិតកម្មគ្រឿងស្រវឹង និងប្រកាសស្តីពីការដាក់ឲ្យអនុវត្ត ធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន ដល់ថ្នាក់ដឹកនាំ មន្រ្ដីរាជការ មន្ទីរព័ត៌មានខេត្តកណ្តាល នៅថ្ងៃទី៨សីហានេះ បានគូសបញ្ជាក់ថា៖ ចាប់ពីពេលនេះតទៅ អ្នកធ្វើសកម្មភាព ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងភាគីពាក់ពន្ធ័ ផ្សេងទៀត គឺយើងមានធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះ នៃក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឲ្យអង្គភាពសមាគម និងស្ថាបន័របស់ខ្លួនផ្ទាល់ គោរពនិងអនុវត្តតាម។ឯកឧត្ដម អនុរដ្ឋលេខាធិការ បន្តថា៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺកើតចេញពីឆន្ទៈរួមរបស់អ្នកសារព័ត៌មានខ្លួនឯងផ្ទាល់ គឺបានផ្តល់ផលប្រយោជន៍ សំរាប់គាំទ្រដល់សិទ្ធិ របស់អ្នកសារព័ត៌មាន។ទន្ទឹមគ្នានេះ ពាក់ព័ន្ធការប្រកាសនិតិវិធីនិងវិធានការ ក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ឯកឧត្ដម អនុរដ្ឋលេខាធិការ មានប្រសាសន៍ថា៖មិនអនុញាត្តឲ្យផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលមានលក្ខណៈអូសទាញដូចជាការប្រើប្រាស់ ដែលមានភ្ជាប់សេចក្តីបរិយាយបំផ្លើសខុសពីការពិត ការប្រើប្រាស់រូបភាព និងការសេពគ្រឿងស្រវឹង ដើម្បីលើកកម្ពស់សមត្ថភាពផ្លវភេទ ឬភាពទាក់ទាញ នាំទៅរកផ្លូវភេទ ជាដើម។ឆ្លៀតឱកាសនេះ ឯកឧត្ដម អនុរដ្ឋលេខាធិការ បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្រ្ដីរាជការ មន្ទីរព័ត៌មានខេត្តកណ្តាល ដែលបានខិតខំប្រឹងប្រែង ផលិតផ្សព្វផ្សាយព័ត៌មាន ដោយពាំនាំនូវគោលនយោបាយ សេចក្តីសំរេច និតិវិធីគតិយុត្ត របស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ និងពាំនាំ នូវក្តីកង្វល់សំណូមពរនិងបញ្ហាប្រឈមនានា ដល់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយ។ឯកឧត្ដម អនុរដ្ឋលេខាធិការគូសបញ្ជាក់ថា៖ រដូវនេះ ជារដូវវស្សាមានព្យុះភ្លៀង ដូច្នេះទាមទារ ឲ្យថ្នាក់នាំមន្ទីរព័ត៌មាន ត្រូវជំរុញឲ្យមន្ត្រីជំនាញ ចុះពិនិត្យជាប្រចាំ បង្គោលផ្ទាំងអាសហ្វីស ប៉ាណូ ដែលតម្លើង ដាក់កាត់ទទឹងផ្លូវជាតិ សំខាន់ៗនិងទីប្រជុំសាធារណៈនានា អាចរលំឬបាក់ធ្លាក់ គឺអាចបង្កផលប៉ះបាល់ ខូចខាត សម្ភារៈ និងអាយុជីវិត ដល់អ្នកដំណើរឆ្លងកាត់។ មានប្រសាសន៍នាឱកាសនោះដែរ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល បានធ្វើរបាយការណ៍ ជំរាបជូន ឯកឧត្ដម អនុរដ្ឋលេខាធិការ អំពីវឌ្ឍនភាពការងារ សំរេចបាន និង សំណូមពរ ការលំបាក និងបញ្ហាប្រឈមនានា ចំពោះមុខ ក្នុងការអនុត្តជាក់ស្តែង ដើម្បីអភិវឌ្ឍស្ថាបន័ និងពង្រឹងសមត្ថភាព របស់មន្ត្រីក្រោមឱវាទ ក្លាយជា ធនធានមនុស្ស ប្រកបដោយ សមត្ថភាពខ្ពស់ សំដៅសំរេច ឲ្យបានតាមផែនការ របស់ក្រសួង៕អត្ថបទ៖លោកមុំគឹមអានរូបភាព៖AKPខេត្ត

អត្ថបទទាក់ទង