ខេត្កកណ្តាល៖ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល និងលោកស្រីវរសេនីយ៍ទោ មាស សុនី អនុប្រធាននាយកដ្ឋានសវនកម្ម ផ្ទៃក្នុងក្រសួងមហាផ្ទៃបានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ស្តីពីការចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ នៅរដ្ឋបាលឃុំ សង្កាត់ ចំណុះឱ្យរដ្ឋបាលខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពីអង្គភាពពាក់ព័ន្ធ លោកនាយករដ្ឋបាលខេត្ត និងមន្ត្រីរាជការជាច្រើនរូប។ កិច្ចប្រជុំនេះដែរមានគោលបំណង ដើម្បីពង្រឹងលើការអនុវត្តតួនាទីភារកិច្ចឲ្យមានប្រសិទ្ធិភាព និរន្តរភាពការងារ និងត្រួតពិនិត្យលើប្រតិបតិ្តការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព គណនេយ្យភាព ការចុះធ្វើសវនកម្មផ្ទៃក្នុង គឺដើម្បីជួយជំរុញដល់ការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងភាពទទួលខុសត្រូវខ្ពស់៕