រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ថ្ងៃទី់១ ក្នុងព្រឹត្តិការណ៍ ប្រណាំងទូក ក្រុងតាខ្មៅ គេសង្កេតឃើញប្រជាជន ចូលរួមទស្សនា យ៉ាងច្រើនកុះករ

---------------ស្ថិតក្នុងបរិយាកាសរីករាយ នៅថ្ងៃទី១៧តុលា២០២៤ គឺជាថ្ងៃទី១ ការប្រណាំងទូក ក្រុងតាខ្មៅ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ នៅតាមដងផ្លូវ គេសង្កេតឃើញ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ស្លៀកពាក់ចំរុះពណ៌ បានចូលរួមទស្សនាយ៉ាងច្រើនកុះករ ដោយមានទឹកមុខសប្បាយ ប្រកបដោយ មោទនភាព ចំពោះការរីកចំរើន គ្រប់វិសយ័ របស់ខេត្តកណ្តាល។ ក្នុងពិធីប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះ រដ្ឋបាលខេត្ត បានជ្រើសរើសទូក ចូលរួមប្រណាំង សរុបចំនួន៦៦ទូក ក្នុងនោះមានទូកអុំចំនួន៣០ទូក,ទូកចែវមានចំនួន០៦ទូក និងទូកខ្នាតអន្តរជាតិចំនួន ២៧ទូក សរុបកម្លាំងចំណុះទូកចំនួន៣.៩៩៤នាក់។ ក្នុងពិធីប្រណាំងទូក នៅថ្ងៃទី១ នេះ គេសង្កេតឃើញ វត្តមានឯកឧត្តមបណ្ឌិត ម៉ៅភិរុណតំណាងរាស្ត្រមណ្ឌល ខេត្តកណ្តាល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សា ខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីអ្នកមុខអ្នកការ ជាច្រើនទៀត៕អត្ថបទ៖មុំគឹមអានរូបភាព៖ក្រុមព័ត៌មានខេត្ត

អត្ថបទទាក់ទង