រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ការផ្សព្វផ្សាយផ្តល់អាហារូបករណ៍រាជរដ្ឋាភិបាល និងការសិក្សាអំពីតម្រូវការជំនាញសម្រាប់ការ បណ្តុះបណ្តាលនៅសាលាជាតិផែនការ និងស្ថិតិ

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងឯកឧត្តម បណ្ឌិត ទ្រី សុធារិទ្ធ នាយកសាលាជាតិផែនការ និងស្ថិតិ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយផ្តល់អាហារូបករណ៍រាជរដ្ឋាភិបាល និងការសិក្សាអំពីតម្រូវការជំនាញសម្រាប់ការ បណ្តុះបណ្តាលនៅសាលាជាតិផែនការ និងស្ថិតិ ដោយមានការចូលរួមពី នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាព ពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ទាំង១៣ និងមន្ត្រីជំនាញផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការផ្តល់អាហារូបករណ៍ជូន មន្ត្រីរាជការ សិស្ស និស្សិត ប្រជាពលរដ្ឋ ជាយុទ្ធសាស្ត្រមួយក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាមុំមួយក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលស្ថិតនៅ ក្នុងបញ្ចកោណទី១។ឯកឧត្តម បណ្ឌិត ទ្រី សុធារិទ្ធ នាយកសាលាជាតិផែនការ និងស្ថិតិ ក៏បានផ្តាំផ្ញើរដល់អស់លោក លោកស្រីទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ សូមយកចិត្តទុកដាក់ចំពោះការផ្សព្វផ្សាយអំពីអាហារូបករណ៍រាជរដ្ឋាភិបាល ហើយសាលាជាតិផែនការ និងស្ថិតិ សម្រាប់ឆ្នាំសិក្សា ២០២៤ ២០២៥ ចាប់ផ្តើមទទួលពាក្យចូលរៀនចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ និងផ្ដល់អាហារូបករណ៍ ១០០% គ្រប់កម្រិត និងជំនាញសិក្សា ដល់សិស្ស និស្សិត និងមន្ត្រីរាជការផងដែរ។

អត្ថបទទាក់ទង