រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពជំរុញការផ្តល់សេវាសាធារណៈគំរូ ស្ថិតនៅ វិទ្យាល័យ ហ៊ុន សែន ROTA

++++++ខេត្តកណ្ដាល ៖ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅ វិទ្យាល័យ ហ៊ុន សែន ROTA ស្រុកខ្សាច់កណ្តាល បានរៀបចំកិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពជំរុញការផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល របស់គណៈកម្មការវាយតម្លៃថ្នាក់ខេត្ត ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះ​ រៀបចំឡេីងដេីម្បីឱ្យមន្ទីរអង្គភាពនិងអ្នកពាក់ព័ន្ធសហការគ្នាក្នុងការជំរុញការផ្ដល់សេវាសាធារណៈគំរូអោយមានភាពប្រសើរឡើងដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក្នុងនោះត្រូវមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ព្រមទាំងការចូលរួមជំរុញវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈគំរូ ដើម្បីជំរុញការកែលម្អគុណភាព សេវាសាធារណៈ ផ្នែកអប់រំ និងសុខាភិបាល នៅថ្នាក់មូលដ្ឋានសំដៅ បម្រើប្រជាជនឱ្យកាន់តែប្រសើរឡើង និងដោះស្រាយបញ្ហាប្រឈមជាមួយប្រជាជន សហគមន៍ អោយមានប្រសិទ្ធភាព៕

អត្ថបទទាក់ទង