រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអនុញ្ញាតឱ្យ លោក ឌិន សុមេធារិទ្ធិ ស្ថាបនិក រមនីយដ្ឋានភូមិផ្កាត្រកួន និងសហការី ចូលជួបសម្តែងការគួរសម

  • 591
  • ដោយ Admin

ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអនុញ្ញាត ជូនលោក ឌិន សុមេធារិទ្ធិ ស្ថាបនិក រមនីយដ្ឋានភូមិផ្កាត្រកួន និងសហការី ចូលជួបសម្តែងការគួរសម និងបង្ហាញអំពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍រមនីយដ្ឋានធម្មជាតិភូមិផ្កាត្រកួន នៅសាលទទួលភ្ញៀវ សាលាខេត្តកណ្តាល។

ឯកឧត្តម បានមានប្រសាសន៍ គាំទ្រយ៉ាងពេញទំហឹងចំពោះការវិនិយោគ លើវិស័យទេសចរណ៍ ជាពិសេសរមនីយដ្ឋានទេសចរណ៍បែបធម្មជាតិ "ភូមិផ្កាត្រកួន" ស្ថិតនៅក្នុងខេត្តកណ្តាល ព្រោះថាការវិនិយោគនេះនឹងបង្កើតការងារជាច្រើនដល់ពលរដ្ឋ និងស្នើដល់អ្នកវិនិយោគផ្សេងៗទៀត អញ្ជើញមកវិនិយោគលើវិស័យជាច្រើនទៀតក្នុងភូមិសាស្រ្តទឹកដីខេត្តកណ្តាល។

ឯកឧត្តម បានស្នើដល់ក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត គឺការវិនិយោគនេះត្រូវគិតគូរអំពីបរិស្ថាន រីឯសេវាកម្ម រស់ជាតិ និងតម្លៃ ត្រូវតែពង្រឹងឱ្យបានល្អផងដែរដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ អញ្ជើញមកសម្រាកលំហែរឱ្យបានច្រើនកុះករ។

សូមជម្រាបថា រមនីយដ្ឋានភូមិផ្កាត្រកួន ត្រូវបានវិនិយោគនៅលើផ្ទៃដី១០០ហិកតា មានទីតាំងនៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

អត្ថបទទាក់ទង