++++++++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល រៀបចំពីធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់អគាររដ្ឋបាលខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ និងមន្ត្រីរាជការ ជាច្រើននាក់។ អាគារសាលាខេត្តកណ្ដាលថ្មី ស្ថិតនៅទីតាំងចាស់ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មាន ៧ជាន់ កម្ពស់ ៨៨ម៉ែត្រ(គិតដល់ចុងកំពូលបុស្បុក) ដែលត្រូវចំណាយពេលសាងសង់រយៈពេល ២ឆ្នាំ។