រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ប៊ុន ផេង ចួលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ស្រុកកណ្តាលស្ទឹង

................. ថ្ងៃទី១ វិច្ឆិកានេះ នៅវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ និងពិធីចែករង្វាន់សិស្សឆ្នើមនាដំណាច់ឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល ។ ថ្លែងក្នុងពិធីនេះឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ថ្ងៃនេះគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស បានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ដែលជាថ្ងៃចូលរៀនក្នុងឆ្នាំសិក្សាថ្មីរបស់ប្អូនៗសិស្សានុសិស្សគ្រប់កម្រិតថ្នាក់។ ឯកឧត្តមអភិបាលរងខេត្តក៏បានថ្លែងអំណរគុណចំពោះ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ព្រមទាំងដៃគូអភិវឌ្ឍវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានាដែលតែងតែបានរួមចំណែកក្នុងការកសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈ ក្នុងរយៈកាលកន្លងមកនេះ និងសូមបន្តជួយឧបត្ថម្ភគាំទ្រ និងផ្តល់នូវកិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារ និងយុវជនកម្ពុជាគ្រប់ៗរូប។ ដើម្បីសម្រេចបានទិសដៅនាពេលខាងមុខ ជាពិសេសក្នុងឆ្នាំសិក្សាថ្មីនេះ ឯកឧត្ដមបានជំរុញដល់លោកគ្រូ អ្នកគ្រូ សូមចូលរួមអោយបានសកម្មពេញទំហឹងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បី ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅ អប់រំ ជាពិសេសការសម្រេចបានសាលារៀនគំរូ ក្នុងនោះឪពុក ម្តាយ និងឤណា ព្យាបាលរបស់សិស្ស សូមចូលរួមចំណែកឱ្យសកម្មខ្លាំងក្លា ដល់ការជួយអប់រំកូនចៅរបស់ខ្លួន។

អត្ថបទទាក់ទង