ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំគម្រោងខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង ១៣ផងដែរ។ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានស្នើដល់ក្រុមការងារក្នុងគណៈកម្មការគម្រោងទាំងអស់ ត្រូវពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចរបស់គណៈកម្មការគម្រោងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលជាក្តីរំពឹងរបស់បងប្អូនប្រជាពលរដ្ឋ និងជាពិសេសអនុវត្តឲ្យបានល្អប្រសើរ នៅតួនាទី ភារកិច្ចដែលមានក្នុងសេចក្តីសម្រេច ហើយក៏សង្ឃឹមថាក្រុមការងារគណៈកម្មការទាំងអស់ខិតខំប្រឹងប្រែងលើកិច្ចការនេះ ព្រោះទាំងនេះគឺជាគម្រោងរូបវន្ត ដែលបង្ហាញឱ្យប្រជាពលរដ្ឋទាំងអស់ឃើញ ពីការខិតខំប្រឹងប្រែង និងការអភិវឌ្ឍន៍របស់ខេត្តយើង ។