ថ្ងៃទី០២ _០៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត និងលោកជំទាវ ព្រហ្ម ណារិន ព្រមទាំងបុត្រាបុត្រី រួមជាមួយក្រុមគ្រួសារ ពុទ្ធិបរិសព្វចំណុះជើងវត្ត បានដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តពោធិ៍ពិសី ស្ថិតនៅក្នុងភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។បច្ច័យដែលបានពីអង្គកឋិនទានសាមគ្គីនៅពេលនេះ មានចំនួន៩០លានរៀល ថវិកានេះនឹងយកមកកសាងកុដិ៍1ខ្នង ទំហំ9ម៉ែត្រ គុណ១២ម៉ែត្ត នៅវត្តពោធិសី ដែលត្រូវបញ្ចុះបឋិមសីលាសាងសង់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ ៕