ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល និងលោក នូវ និត អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សា និងស្វែងរកដំណោះស្រាយដើម្បីកំណត់វិធានការបណ្តោះអាសន្នសម្រាប់ ការប្រើប្រាស់ទីលានចាក់សំរាមនៅខេត្តកណ្តាល ក្រោមក្របខ័ណ្ឌ នៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាមសំណង់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ដោយបានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរពាក់ព័ន្ធនានា រដ្ឋបាលក្រុងតាខ្មៅ និងរដ្ឋបាលស្រុកកណ្ដាលស្ទឹងផងដែរ។