ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យ ទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិតចំណីសត្វ របស់ក្រុមហ៊ុន ម៉ាវីន (ខេមបូឌា) ឯ.ក (MAVIN (CAMBODIA) និងរោងចក្រ ផលិតខ្សែគ្រឿងអេឡិកត្រូនិក Wire Hamess” លើមុខសញ្ញាចាស់(ផលិតសន្ទូច) នៅលើទីតាំងដដែល របស់ក្រុមហ៊ុន JC & BUSINESS CO., LTD នៅស្រុក ពញ្ញាឮ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីបណ្ដាទីចាត់-ការអង្គភាពចំណុះសាលាខេត្ត អាជ្ញាធរស្រុកនិងមន្ទីរពាក់ព័ន្ធផងដែរ។