ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល ដំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្កណ្តាល បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង និងបច្ចេកទេសនៃការប្រណាំងទូក ង នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពី មន្ទីរអង្គភាពជំនាញ អាជ្ញាធរក្រុង ស្រុកពាក់ព័ន្ធ និងកីឡាករអុំទូកមួយចំនួនផងដែរ នៅសាលប្រជុំសាលាខេត្ត។ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អភិបាលរងខេត្ត ក៏បានណែនាំអំពីបទបញ្ជា និងវិន័យនានា ដេីម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ក្នុងការប្រណាំងទូក នៅរាជធានីភ្នំពេញ សម្រាប់ត្រៀមលក្ខណៈ ដើម្បីចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តធ្វេីឡេីងនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។