រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យទីតាំងត្រៀមរៀបចំពិធីសំណេះសំណាល និងចែកអំណោយជូនសិស្សានុសិស្ស នៅវិទ្យាល័យទេពប្រណម្យ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យទីតាំងត្រៀមរៀបចំពិធីសំណេះសំណាល និងចែកអំណោយជូនសិស្សានុសិស្ស នៅវិទ្យាល័យទេពប្រណម្យ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ និងជា នាយកខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី អាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ និងកងកម្លាំងទាំងបីផងដែរ ។

អត្ថបទទាក់ទង