រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការ ចុះធ្វើអធិការកិច្ចលើការគ្រប់គ្រងការផ្តល់សេវារដ្ឋបាល នៅអង្គភាព- ការិយាល័យច្រកចេញចូលតែមួយ

ខេត្តកណ្ដាល៖ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ក្រសួងអធិការកិច្ច និងឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីការ ចុះធ្វើអធិការកិច្ចលើការគ្រប់គ្រងការផ្តល់សេវារដ្ឋបាល នៅអង្គភាព- ការិយាល័យច្រកចេញចូលតែមួយ និងការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំផ្លូវថ្នល់ នៅរដ្ឋបាលខេត្តកណ្តាល រដ្ឋបាលក្រុង-ស្រុក អង្គភាពក្រោមឱវាទ និងអង្គភាពពាក់ព័ន្ធ ក្នុងការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា ការចុះធ្វើអធិការកិច្ចនៅរដ្ឋបាលខេត្តកណ្ដាលនាពេលនេះ គឺដើម្បីស្វែងរកអោយឃើញនូវចំនុចខ្វះខាតមួយចំនួន ក្នុងការអនុវត្តការងារនាពេលកន្លងមក ដើម្បីរួមគ្នាធ្វើការកែលម្អឲ្យការងារនោះប្រព្រឹត្តទៅកាន់តែល្អប្រសើរឡើង ទទួលបានលទ្ធផលជាវិជ្ជមានស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល។ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានសំដែងនូវ កិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូនៃក្រសួង អធិការកិច្ច ដែលមកធ្វើអធិការកិច្ចដូចសព្វដង ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល សំដៅលើកកំពស់អភិបាលកិច្ចល្អ។

អត្ថបទទាក់ទង