រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងចំនួន ៣ខ្សែ នៅតំបន់អភិវឌ្ឍន៍ក្រុងរណប ក្រុងអរិយក្សត្រ

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនដែលត្រូវអនុវត្តគម្រោងសាងសង់ ចុះមកពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងចំនួន ៣ខ្សែ នៅតំបន់អភិវឌ្ឍន៍ក្រុងរណប ក្រុងអរិយក្សត្រ។ក្នុងការចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យមន្រ្តីបច្ចេកទេសត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរសាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសនោះមន្ត្រីបច្ចេកទេសត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើគុណភាពក្នុងការស្ថាបនាផ្លូវបេតុទាំង ៣រខ្សែនេះ ធានាដល់ការប្រើប្រាស់បានយូអង្វែង។

អត្ថបទទាក់ទង