រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រុមការងារចំរុះខេត្តកណ្តាលចុះរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មអត់ច្បាប់លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្ដាល

++++++++++++++ខេត្តកណ្ដាល៖ ដោយអនុវត្តសេចក្តីជូនដំណឹងលេខ ១១៣១ ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការរុះរើអាហ្វីស ប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនិងរុះរើអាហ្វីស ប៉ាណូ និងផ្ទាំងផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ អត់ច្បាប់ឬផុតសុពលភាពក្នុងភូមិសាស្ត្រខេត្តកណ្តាល។ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារចម្រុះរដ្ឋបាលខេត្តចុះរុះរើ អាហ្វីស ប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងផ្ទាំងផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទអត់ច្បាប់ ឫផុតសុពលភាព ដោយធ្វេីកិច្ចសហការ ជាមួយអជ្ញាធរស្រុកពញាឮ អនុវត្ត លេីកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីចន្លោះព្រំប្រទល់រាជធានីភ្នំពេញ រហូតទៅដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្ដាល។

អត្ថបទទាក់ទង